"ល្ខោនបាសាក់"
ជាសិល្បៈដែលមានវ័យចំណាស់មួយដែលអាចរក្សាវត្តមានបានជិត១០០ឆ្នាំក្នុងប្រទេសកម្ពុជា។
វាត្រូវបានគេរកឃើញថា មានដើមកំណើតពីខេត្តព្រះត្រពាំង
ទឹកដីកម្ពុជាក្រោម ក្នុងអំឡុង ឆ្នាំ១៩២០។
តួសម្ដែងជាច្រើនក្នុងទម្រង់សិល្បៈនេះបានបន្សល់ស្នាដៃរាប់មិនអស់ក្នុងប្រវត្តិសាស្រ្ត
ហើយក្នុងនោះសិល្បការិនីល្ខោនបាសាក់ម្នាក់
មានឈ្មោះល្បីសុសសាយពេញនគរ គឺអ្នកស្រី ចេក ម៉ាច។
អានប្រវត្តិបិតាល្ខោនបាសាក់ សាំងសារុន
នៅពេលនេះ Sabay សូម លើកយកប្រវត្តិត្រួសៗ របស់អ្នកស្រី ចេក ម៉ាច ដៃគូសម្ដែង របស់លោក សាំង សារុន យកមកបង្ហាញដូចខាងក្រោមនេះ៖
អ្នកស្រី ចេក ម៉ាច ត្រូវបានពលរដ្ឋខ្មែរហៅឈ្មោះថាជា មាតាល្ខោនបាសាក់ ព្រោះតែទេពកោសល្យសម្ដែងល្អគ្មាន២ និងសំនៀងបង្កប់អត្ថន័យរយលានមនោសញ្ចេតនា។ អ្នកស្រី ចេក ម៉ាច កើតនៅឆ្នាំ១៩៣២ នៅរាជធានីភ្នំពេញ ក្នុងគ្រួសារអ្នកសិល្បៈមួយ ដែលឪពុកឈ្មោះទូច ចេក មានឋានៈជានាយព្រិន្ទបាលឯក (កងរក្សាព្រះអង្គ) និង ម្តាយឈ្មោះ សំ អិច ជានាដការីក្នុងរបាំព្រះរាជទ្រព្យ។ នេះបើតាមសៀវភៅ យីកេ និងល្ខោនបាសាក់បោះពុម្ពឆ្នាំ១៩៩៧ របស់លោកពេជ្យទុំក្រវិល។
ដោយសារមានឈាមជ័រជាអ្នកសិល្បៈ ក្នុងវ័យកុមារភាព វ័យប្រមាណ៦ ឬ៧ឆ្នាំ អ្នកស្រីចូលចិត្តច្រៀងរាំយ៉ាងខ្លាំង។ ជាពិសេសកុមារី ម៉ាច តែងតែនាំក្មេងមានវ័យស្របាលគ្នាទៅមើលការហាត់របស់ក្រុមល្ខោនមួយក្រុម ដែលមានម្ចាស់រោងល្ខោនមួយមានឈ្មោះថាអ្នកស្រី ហ៊ង។ នៅពេលត្រលប់មកផ្ទះវិញ ក្មេងទាំងនោះតែងតែនាំគ្នាធ្វើត្រាប់តាមការសម្ដែងរបស់ក្រុមល្ខោនមិនឲ្យចន្លោះឡើយ។
ក្រៅពីនេះអ្នកស្រី ក៏តែងតែតាមម្ដាយ ទៅមើលការហាត់សម្ដែងរបាំក្នុងព្រះបរមរាជវាំងផងដែរ។ ដោយសារក្ដីស្រលាញ់ខ្លាំងក្នុងការសម្ដែង អ្នកស្រីក៏ចាប់ផ្តើមចូលហាត់សម្តែងល្ខោនតាំងពីមានអាយុទើបតែ១០ឆ្នាំ ក្នុងរឿងដំបូង គឺរឿង "ដាវ" និង "ឃុនឆាងឃុនផែន"។
នៅអាយុ២៦ឆ្នាំ អ្នកស្រីបានរៀបការជាមួយបុរសម្នាក់ឈ្មោះ ដួង។
ក្រោយមកក្នុងឆ្នាំ ១៩៧០ អំឡុងសម័យសាធារណៈរដ្ឋ អ្នកស្រី ចេក ម៉ាច
នៅតែមិនបោះបង់ការសម្ដែងសិល្បៈនេះឡើយ។ រហូតដល់ឆ្នាំ១៩៧៥
សម័យកម្ពុជាប្រជាធិបតេយ្យ អ្នកស្រីក៏បានជម្លៀសទៅបណ្ដាខេត្ត
លុះមកដល់ថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩
អ្នកស្រីក៏បានវិលត្រលប់មកក្រុងភ្នំពេញដើម្បីរកសាច់ញាតិតែមិនបានជួបឡើយ។
ពេលនោះអ្នកស្រីក៏មានជំងឺជាប់ខ្លួន ហើយក៏បានចូលបម្រើការងារក្នុងក្រសួងវប្បធម៌ និងត្រូវបានតែងតាំងជាគ្រូបង្រៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ លើសពីនេះអ្នកស្រីក៏បានទៅសិក្សានៅខេត្តព្រះត្រពាំង ដើម្បីស្វែងយល់បន្ថែមពីទម្រង់សិល្បៈល្ខោនបាសាក់។
នៅឆ្នាំ១៩៩៣
អ្នកស្រីត្រូវបានទទួលកិត្តិយសជាវិរៈសិល្បការិនីប្រចាំប្រទេសកម្ពុជា។
ពេលនោះអ្នកស្រី ចេក ម៉ាច មិនមានជីវភាពល្អទេ
ព្រោះអ្នកស្រីត្រូវមើលជំងឺប្រចាំកាយ ក្រោយពីវះកាត់ជាច្រើនលើក។
ទោះយ៉ាងណាអ្នកស្រីនៅតែបន្តការពារ និងបង្ហាត់សិល្បៈ។
បើតាមប្រសាសន៍ លោក ព្រឿង ឈាង ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា អ្នកស្រី ចេក ម៉ាច បានចែកឋានកាលពីជាង១០ឆ្នាំមុន។ ឯសាច់ញាតិដែលជាអ្នកបន្តវេនសិល្បៈពីអ្នកស្រី មានចៅស្រីម្នាក់ប៉ុណ្ណោះដែលរៀនរបាំបុរាណ៕
អានប្រវត្តិបិតាល្ខោនបាសាក់ សាំងសារុន
នៅពេលនេះ Sabay សូម លើកយកប្រវត្តិត្រួសៗ របស់អ្នកស្រី ចេក ម៉ាច ដៃគូសម្ដែង របស់លោក សាំង សារុន យកមកបង្ហាញដូចខាងក្រោមនេះ៖
អ្នកស្រី ចេក ម៉ាច ត្រូវបានពលរដ្ឋខ្មែរហៅឈ្មោះថាជា មាតាល្ខោនបាសាក់ ព្រោះតែទេពកោសល្យសម្ដែងល្អគ្មាន២ និងសំនៀងបង្កប់អត្ថន័យរយលានមនោសញ្ចេតនា។ អ្នកស្រី ចេក ម៉ាច កើតនៅឆ្នាំ១៩៣២ នៅរាជធានីភ្នំពេញ ក្នុងគ្រួសារអ្នកសិល្បៈមួយ ដែលឪពុកឈ្មោះទូច ចេក មានឋានៈជានាយព្រិន្ទបាលឯក (កងរក្សាព្រះអង្គ) និង ម្តាយឈ្មោះ សំ អិច ជានាដការីក្នុងរបាំព្រះរាជទ្រព្យ។ នេះបើតាមសៀវភៅ យីកេ និងល្ខោនបាសាក់បោះពុម្ពឆ្នាំ១៩៩៧ របស់លោកពេជ្យទុំក្រវិល។
ដោយសារមានឈាមជ័រជាអ្នកសិល្បៈ ក្នុងវ័យកុមារភាព វ័យប្រមាណ៦ ឬ៧ឆ្នាំ អ្នកស្រីចូលចិត្តច្រៀងរាំយ៉ាងខ្លាំង។ ជាពិសេសកុមារី ម៉ាច តែងតែនាំក្មេងមានវ័យស្របាលគ្នាទៅមើលការហាត់របស់ក្រុមល្ខោនមួយក្រុម ដែលមានម្ចាស់រោងល្ខោនមួយមានឈ្មោះថាអ្នកស្រី ហ៊ង។ នៅពេលត្រលប់មកផ្ទះវិញ ក្មេងទាំងនោះតែងតែនាំគ្នាធ្វើត្រាប់តាមការសម្ដែងរបស់ក្រុមល្ខោនមិនឲ្យចន្លោះឡើយ។
ក្រៅពីនេះអ្នកស្រី ក៏តែងតែតាមម្ដាយ ទៅមើលការហាត់សម្ដែងរបាំក្នុងព្រះបរមរាជវាំងផងដែរ។ ដោយសារក្ដីស្រលាញ់ខ្លាំងក្នុងការសម្ដែង អ្នកស្រីក៏ចាប់ផ្តើមចូលហាត់សម្តែងល្ខោនតាំងពីមានអាយុទើបតែ១០ឆ្នាំ ក្នុងរឿងដំបូង គឺរឿង "ដាវ" និង "ឃុនឆាងឃុនផែន"។
រូបតំណាង
ភាពល្អឯកនៃការសម្តែង បូករួមទាំងទឹកដមសំឡេងល្អពីធម្មជាតិ
ផ្សំនឹងរូបសម្បត្តិស្រស់សោភា
ធ្វើឲ្យអ្នកស្រីទទួលបានការគាំទ្រខ្លាំងពីពលរដ្ឋខ្មែរ
គ្រប់ជាន់ថ្នាក់។ អ្នកស្រី ចេក ម៉ាច
បានទទួលតួនាទីជាតួឯកស្រីតាំងពីអាយុ១៦ឆ្នាំ។
ជាពិសេសអ្នកស្រីត្រូវទទួលខុសត្រូវការងារជាច្រើនផ្សេងទៀត
គឺអ្នកស្រីត្រូវសម្តែងល្ខោនតាមរោងល្ខោន ទាំងនៅភ្នំពេញ
និងតាមខេត្ត ក្រៅពីនេះអ្នកស្រី
ក៏មានសម្តែងល្ខោននិយាយក្នុងវិទ្យុជាតិ
ដែលចាក់ផ្សាយជារៀងរាល់ថ្ងៃសៅរ៍-អាទិត្យ រាល់សប្ដាហ៍ ជាមួយលោក
សាំង សារុន ជាគូសំឡេងដ៏ស័ក្តិសមបំផុត។
រូបតំណាង
ពេលនោះអ្នកស្រីក៏មានជំងឺជាប់ខ្លួន ហើយក៏បានចូលបម្រើការងារក្នុងក្រសួងវប្បធម៌ និងត្រូវបានតែងតាំងជាគ្រូបង្រៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ លើសពីនេះអ្នកស្រីក៏បានទៅសិក្សានៅខេត្តព្រះត្រពាំង ដើម្បីស្វែងយល់បន្ថែមពីទម្រង់សិល្បៈល្ខោនបាសាក់។
លោកយាយ ចេក ម៉ាច ពេលនៅមានជីវិត
បើតាមប្រសាសន៍ លោក ព្រឿង ឈាង ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា អ្នកស្រី ចេក ម៉ាច បានចែកឋានកាលពីជាង១០ឆ្នាំមុន។ ឯសាច់ញាតិដែលជាអ្នកបន្តវេនសិល្បៈពីអ្នកស្រី មានចៅស្រីម្នាក់ប៉ុណ្ណោះដែលរៀនរបាំបុរាណ៕
Comments
Post a Comment