លោក មាជ សុវណ្ណារ៉ា នៅពេលសមត្ថកិច្ចនាំមកជំនុំជម្រះនៅតុលាការកំពូលកាលពីកន្លងមក ។
ភ្នំពេញៈ
អតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិលោក មាជ សុវណ្ណារ៉ា
ដែលកំពុងជាប់ពន្ធនាគារព្រៃសត្រូវបានសមត្ថកិច្ចរកឃើញមានកំហុសថ្មីមួយទៀតពាក់ព័ន្ធនឹងករណីលួចច្នៃប្រព័ន្ធទូរទស្សន៍ដែលអាចនិយាយតាមប្រព័ន្ធ
online ទៅខាងក្រៅបាន
ជាទង្វើមួយដែលប្រឈមនឹងការដាក់ពិន័យតាមបទបញ្ជាផ្ទៃក្នុងរបស់ពន្ធនាគារ
និងទៅតាមផ្លូវច្បាប់បន្ថែមទៀត។
ការរកឃើញនេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យដកហូតទូរស័ព្ទពីលោក មាជ សុវណ្ណារ៉ា បន្ទាប់ពីលោកបានទទួលព័ត៌មានថា ទណ្ឌិតរូបនេះបានប្រើទូរស័ព្ទជារៀងរាល់ថ្ងៃនៅក្នុងពន្ធនាគារ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃលោក សន កែវ បានថ្លែងកាលពីម្សិលមិញថា នៅពេលស្រាវជ្រាវទៅវាមិនមែនជាការប្រើទូរស័ព្ទតាមធម្មតានោះទេ ប៉ុន្តែជាការលួចប្រើបច្ចេកទេសដោយបានភ្ជាប់គ្នាជាមួយទូរទស្សន៍ដើម្បីនិយាយចេញខាងក្រៅ។
លោកបានបញ្ជាក់ថា៖ “ពេលដែលយើងស្រាវជ្រាវ មិនមែនទូរស័ព្ទទេ។ គាត់បានលួចកែច្នៃទូរទស្សន៍ដោយសារនៅពន្ធនាគារយើងដាក់ទូរទស្សន៍ឲ្យជនជាប់ឃុំមើល។ គាត់ចេះបច្ចេកទេស និងច្នៃទូរទស្សន៍អាចយកទៅនិយាយដូចប្រព័ន្ធអ៊ីនធឺណិត។ តាមលទ្ធផលស្រាវជ្រាវ វាមិនមែនជាទូរស័ព្ទ...ហើយពុំមានការឃុបឃិតនាំទូរស័ព្ទចូលទេ។ គាត់បានច្នៃប្រព័ន្ធទូរទស្សន៍និយាយតាមប្រព័ន្ធ online ទៅក្រៅ។ យើងមិនដឹងថាគាត់បានភ្ជាប់វាតាមរបៀបណានោះទេ”។
លោកបានបន្ថែមថា៖ “យើងរកឃើញ យើងបានដកហូតទូរទស្សន៍ និងបានចាត់វិធានការជំនាញរបស់យើងតាមនីតិវិធីហើយនិងវិធានការបំបែកបន្ទប់របស់ជំនាញ ហើយគេបានចាត់វិធានការរួចរាល់ហើយ”។
តាមរយៈការរកឃើញនេះបើតាមលោក សន កែវ លោក មាជ សុវណ្ណារ៉ា ត្រូវប្រឈមមុខនឹងការដាក់ទោសបន្ថែមទៅតាមបទបញ្ជាផ្ទៃក្នុង និងច្បាប់ទាក់ទងនឹងពន្ធនាគារ។ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតពីទម្ងន់ទោសបន្ថែមនោះទេ។
លោក សន កែវ បានបញ្ជាក់ថា៖ “ជាធម្មតាការគ្រប់គ្រងជនជាប់ឃុំ យើងមានបទបញ្ជាផ្ទៃក្នុងរបស់យើង នៅពេលគាត់រំលោភបទបញ្ជាផ្ទៃក្នុង យើងនឹងចាត់វិធានការតាមកម្រិតល្មើសរបស់គាត់...យើងនឹងពិនិត្យមើលទៅតាមលក្ខណៈជាក់ស្តែងទៀត” ។
លោក ថេង សាវឿន អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជាដែលធ្លាប់ជាប់ពន្ធនាគារព្រៃសដោយសារការបង្ក្រាបនៅតាមផ្លូវវេងស្រេងបានថ្លែងកាលពីម្សិលមិញថានៅក្នុងពន្ធនាគារ បើតាមលោកដឹងគេអាចប្រើទូរស័ព្ទបានតែក្នុងរូបភាពលួចលាក់ប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា៖ “គេអាចប្រើបានតែក្នុងរូបភាពលួចលាក់។ កាលដែលយើងនៅទីនោះយើងទទួលបានព័ត៌មានថាមានការប្រើប្រាស់ទូរស័ព្ទនៅក្នុងពន្ធនាគារដោយលួចលាក់។
តែយើងមិនដឹងថា គេលួចប្រើយ៉ាងម៉េចទេ...យើងឮអ្នកទោសផ្សេងៗគេនិយាយថា គេអាចលួចប្រើទូរស័ព្ទបាន”។
លោក ឃៀង ឡាយ ប្រធាននាយកដ្ឋានអប់រំកែប្រែ និងស្ដារនីតិសម្បទាក៏បានថ្លែងកាលពីម្សិលមិញដែរថា៖ “យើងបានរកឃើញ។ គាត់មិនមែនប្រើទូរស័ព្ទទេ។ គាត់មានបច្ចេកទេសម្យ៉ាងដែលភ្ជាប់ជាមួយទូរទស្សន៍។ ឥឡូវនេះយើងកំពុងបញ្ជូនទូរទស្សន៍ទៅឲ្យខាងប្រឆាំងព័ត៌មានវិទ្យាដើម្បីពិនិត្យមើលថា តើការប្រើប្រាស់របស់គាត់នេះ...ប្រើទៅកន្លែងណាខ្លះ?”។
លោកបន្ថែមថា៖ “មើលទៅជារូបទូរទស្សន៍ធម្មតា...យើងឃើញខ្សែចម្លែកចេញមក។
គ្រាន់តែគេពិនិត្យភ្លាមគេថា ការបញ្ជាទូរស័ព្ទគឺតាមឧបករណ៍នេះ។ វាមិនមែនជាទូរស័ព្ទទេ ប៉ុន្តែគេអាចប្រើវា។ វាអាចចេញមកផ្សាយទាក់ទងដូចទូរស័ព្ទ...។ គាត់អាចប្រើវាតាមប្រព័ន្ធអង់តែនទូរទស្សន៍តែម្តង។ នេះជាការស្មាន ពីព្រោះនោះយើងរកមិនឃើញអ្វីដែលភ្ជាប់ក្រៅពីអង់តែនទូរទស្សន៍នោះទេ”។
លោកបានបន្តថា៖ “យើងបានបញ្ជូនទៅខាងសន្តិសុខផ្ទៃក្នុងហើយដោយសារគេមានប្រព័ន្ធផ្សេងៗដែលអាចស្រាវជ្រាវបន្ត...នេះជារឿងចម្លែកដែលខ្ញុំក៏មិនដែលប្រទះដែរ។ យើងបានរឹតបន្ដឹងអំពីការលួចទូរស័ព្ទចូល”។
ទោះយ៉ាងណាក្ដីលោក ឃៀង ឡាយ ថាលោកមិនអាចនិយាយបានទាក់ទងមន្ត្រីដែលពាក់ព័ន្ធករណីនេះទេ ពីព្រោះស្ថិតនៅក្នុងការស្រាវជ្រាវ ហើយលោក មាជ សុវណ្ណារ៉ា មានទោសទណ្ឌទៅតាមផ្លូវច្បាប់។
លោក មាជ សុណ្ណារ៉ា ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ២០ ឆ្នាំកាលពីខែធ្នូឆ្នាំ ២០១៥ ចោទប្រកាន់ពីបទដឹកនាំកុបកម្មនៅអតីតសួនប្រជាធិបតេយ្យ។
ទោះបីជាយ៉ាងណាក៏ដោយទោសរបស់លោក មាជ សុវណ្ណារ៉ា ត្រូវបានលោកនាយករដ្ឋមន្ត្រីទុកថា ជាប់គុកគ្មានថ្ងៃចេញ ខណៈដែលលោកក៏បានព្រមានដកមេប៉ូលិសផងដែរ ប្រសិនបើគ្រប់គ្រងលោក មាជ សុវណ្ណារ៉ា មិនបានទេនោះ៕

Comments
Post a Comment