ដារ៉ា
Hollywood ដែលមានឈ្មោះល្បីល្បាញពេញពិភពលោក គឺលោក ឈិន ឡុង
ដែលឈ្មោះជាភាសាបរទេសហៅថា Jackie Chan មានឈ្មោះពិតហៅថា ចាន់ កុងសាង (Chan
Kong-sang) កើតនៅឆ្នាំ ១៩៥៤ នៅទីក្រុង ហុង កុង ប្រទេសចិន។
ដោយហេតុនៃកាមានទេពកោសល្យដ៏ពិសេសរបស់លោក រួមមានការសម្ដែងក្បាច់គុណ ការសម្ដែងភាពយន្ដ ធ្វើអោយលោកបានឈានជើងចូលធ្វើជាតារាសម្ដែងរហូតធ្វើអោយគាត់ទទួលបានការគាំទ្រពីសំណាក់មហាជនគ្រប់ៗគ្នាផងដែរ។
គ្រប់ខ្សែរភាពយន្ដដែលគាត់សម្ដែងគឺធ្វើអោយអ្នកទស្សនាទាំងក្មេងចាស់ ប្រុសស្រី សុទ្ធតែជក់ចិត្តដិតអារម្មណ៍ជាមួយ និងសិល្បៈប្រយុទ្ធ វាយតប់ដ៏សែនរហ័សនិងពេញដោយភាពច្នៃប្រឌិត កំប្លុកកំប្លែង និងមានឈុតខ្លះប្រកបដោយគ្រោះថ្នាក់មើលហើយស្រៀវជំនួសហើយភាគច្រើនលោកមិនត្រូវការតួជំនួសក្នុងឈុតគ្រោះថ្នាក់ឡើយដោយលោកអាចសម្ដែងខ្លួនឯងបានដោយមិនមានការភ័យខ្លាចអ្វីទាំងអស់។ នៅឆ្នាំ ២០១៥ ទស្សនាវដ្ដី ហ្វបបានប៉ាន់ស្មានថា ទ្រព្យសម្បត្តិរបស់លោកអាចមានដល់ទៅ ៣៥០ លានដុល្លារអាមេរិក។ ជាមួយនឹងទ្រព្យសម្បត្តិមហាសាលនេះ លោកក៏ជាសប្បុរសជនដ៏សកម្មមួយរូបផងដែរ៕
ដោយនិស្ស័យនិងការតស៊ូរបស់លោកបួករូមទាំងកាលពីមុនលោកធ្លាប់បានឆ្លងកាត់ការហ្វឹកហាត់ក្បាច់គុណ កុងហ្វូ វីងឈុន ការ៉ាតេដូ និងតៃខ្វាន់ដូជាដើម ហើយលោកបានគ្រងខ្សែក្រវ៉ាត់ខ្មៅលើក្បាច់ប្រយុទ្ធ ហាប់គីដូ គឺធ្វើអោយលោកបានចាប់ផ្ដើមអាជីពជាតារាសម្ដែងតាំងពីទស្សវត្សឆ្នាំ ១៩៦០ និងបានលេចមុខក្នុងភាពយន្ដមិនតិចជាង ១៥០ នោះទេ។ ដោយសារសមត្ថភាពនិងសមិទ្ធផលក្នុងវិស័យក្បាច់គុណ និងភាពយន្ដ លោកទទួលបានកិត្តិយសនិងការសរសើរទាំងក្នុងប្រទេសចិនទាំងមូលនិងហូលីវូដ។ លោកមិនត្រឹមតែជាតារាសិល្បៈកំពូលទេ តែក៏ត្រូវបានប្រជាជនចិនចាត់ទុកជានិមិត្តរូបវប្បធម៌មួយរូប។

Comments
Post a Comment