គ្រូ​អាហ្សង់ទីន​បង្ហើប​ពី​មូលហេតុ​មិន​ដាក់ Messi ចូល​លេង​យប់​មិញ

គ្រូ​បង្វឹក​អាហ្សង់ទីន លោក Jorge Sampoli បាន​ទម្លាយ​ថា​មូល​ហេតុ​ដែល Lionel Messi មិន​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​លេង​យប់​មិញ គឺ​ដោយ​សារ កីឡាករ​អាហ្សង់ទីន​ហត់​នឿយ​ អស់​កម្លាំង។

លោក Sampoli បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ថ្ងៃ​នេះ​ថា៖ " Messi បាន​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើស​ជាតិ ប៉ុន្តែ​ក្រោយ​មក គេ​មាន​អារម្មណ៍​ហត់​ហត់​នឿយ​អស់​កម្លាំង ហើយ​ក៏មិន​អាច​លេង​កើត។ គេ​នៅ​ជាមួយ​ក្រុម​គ្រប់​ពេល ព្រោះ​គេ​យក​ចិត្ត​ទុក​ដាក់​ណាស់​នឹង World Cup"។
គ្រូ​បង្វឹក​អាហ្សង់ទីន​ក៏​បាន​និយាយ​ដែរ​ថា ខ្លួន​មិន​បន្ទោស​កីឡាករ​ទេ ហើយ​ប្រកាស​ទទួល​ការ​ខុសត្រូវ​ទាំង​ស្រុង​ក្នុង​ការ​ចាញ់​អេស្ប៉ាញ​ក្នុង​លទ្ធផល ៦-១ យប់មិញ។
លោក Sampoli បាន​គូស​បញ្ជាក់​ថា​ អាហ្សង់ទីន​ត្រូវ​រៀន​សូត្រ​ពី​មេរៀន​នេះ ហើយ​មិន​ត្រូវ​ឲ្យ​ហេតុការណ៍​បែប​នេះ​កើត​ឡើង​ម្ដងទៀតក្នុង World Cup ខាង​មុខ៕

Comments