អាចនិយាយបានថា នេះជាលើកទី ១ហើយ
ដែលតារាសម្ដែងដៃគូដ៏ស័ក្ដិសមរបស់ថៃ Nadech និង Yaya
និយាយពីរឿងស្នេហានៅចំពោះមុខអ្នកសារព័ត៌មានជាច្រើននាក់។
ពេលនេះអ្វីដែលគ្រប់គ្នាចង់ឮបាន មកដល់ហើយ គឺចេញពីមាត់របស់ Nedech តែម្ដង។ ជាលើកដំបូងហើយ ក្រោយចំណាយពេលនៅជិតគ្នា អ្នកកំលោះសាមីខ្លួនរូបនេះ បាននិយាយកាលពីថ្ងៃទី ២៨ ខែមីនាម្សិលមិញថា ថា លោកស្រឡាញ់ Yaya ស្របពេលនាងឈរទន្ទឹមនឹងខ្លួន និងកំពុងអៀនមិនស្ទើរ។ រីឯ Yaya ក៏បាននិយាយដូចអ្វីដែល Nadech បានលើកឡើងដែរ។
ពួកគេបានបញ្ជាក់ថា ខ្លួនចំណាយពេលនៅជិតគ្នា ស្គាល់គ្នា ច្បាស់ ហើយឆ្លងកាត់រឿងរាប់មិនអស់ជាមួយគ្នា ព្រមទាំងយល់ពីរសជាតិជីវិតច្រើន ដូចនេះអារម្មណ៍ស្នេហាតែងកើតមានក្នុងខ្លួនម្នាក់ៗចៀសមិនផុតឡើយ។ ម្យ៉ាងទៅថ្ងៃខាងមុខ ទោះមានរឿងអ្វីក៏អ្នកទាំង ២នៅតែស្រឡាញ់គ្នាជារៀងរហូតមិនប្រែ។
ទស្សនាវីដេអូខាងក្រោម៖https://www.facebook.com/khaosod/videos/3083139128369692/
ជាក់ស្ដែង តាំងពីដើមមក ដោយសារមើលឃើញពីទំនាក់ទំនងស្អិតល្មួតរវាងអ្នកទាំង ២ ទើបអ្នកគាំទ្រជាច្រើនចង់ឲ្យពួកគេឲ្យបើកកកាយពីក្ដីស្នេហ៍ពិតនឹងគ្នា។ ប៉ុន្តែអ្នកទាំង ២តែងព្យាយាមប្រាប់ទៅអ្នកគាំទ្រ ក៏ដូចជាសារព័ត៌មានទាំងឡាយថា ពួកគេត្រឹមជាបងប្អូនល្អនឹងគ្នាប៉ុណ្ណោះ។
យ៉ាងណា ពេលនេះគ្រប់គ្នា កាន់តែច្បាស់ក្នុងចិត្ត ហើយក៏ជាពេលវេលារំភើបឥតឧបមាដែរ ដែលពួកគេថ្លែងពីអារម្មណ៍រៀងខ្លួនចំពោះគ្នាបែបនេះ៕

Comments
Post a Comment